Titus 1

1ខ្ញុំប៉ូល​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់និង​ជា​សាវក​របស់​ព្រះ​យេស៊ូគ្រិស្ដសម្រាប់ជំនឿ​របស់​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើសនិង​ការ​ស្គាល់សេចក្ដីពិត​ដែល​ស្របតាម​ការ​គោរពកោតខ្លាចព្រះជាម្ចាស់ 2ដោយសង្ឃឹមលើជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់​ដ៏​ស្មោះត្រង់​បាន​សន្យាតាំងពីមុនអស់កល្បជានិច្ច 3ប៉ុន្ដែនៅពេលកំណត់​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញព្រះបន្ទូល​របស់​ព្រះអង្គតាមរយៈ​ការ​ប្រកាសដំណឹងល្អដែលខ្ញុំ​បាន​ទទួល​ការ​ផ្ទុកផ្ដាក់តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 4ជូនចំពោះ​ទីតុស​ជា​កូនពិតប្រាកដស្របតាមជំនឿតែមួយ​សូម​ឲ្យ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតានិង​ព្រះ​គ្រិស្ដយេស៊ូជា​ព្រះអង្គ​សង្គ្រោះ​របស់​យើងប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។ 5ខ្ញុំបាន​ទុកអ្នក​ឲ្យ​នៅកោះក្រេត​សម្រាប់​ការនេះ​គឺ​ដើម្បីចាត់ចែងកិច្ចការដែលនៅសល់​ឲ្យ​បាន​រៀបរយព្រមទាំងតែងតាំង​ឲ្យ​មានចាស់ទុំ​នៅ​គ្រប់ក្រុងដូចដែលខ្ញុំ​បាន​បង្គាប់អ្នក 6អ្នកនោះជា​អ្នក​ដែល​ឥតបន្ទោសបាន​មាន​ប្រពន្ធតែមួយមានកូន​ជា​អ្នក​ជឿ​ដែល​គ្មាន​អ្នកណា​ចោទប្រកាន់​ថា​ខិលខូច​មិន​ស្ដាប់បង្គាប់​ឡើយ។ 7ក្នុងនាមជា​អ្នក​មើលការខុសត្រូវ​របស់​ព្រះជាម្ចាស់​អ្នក​មើលការខុសត្រូវ​នោះ​ត្រូវតែ​ជា​អ្នក​ដែល​ឥតបន្ទោសបានមិន​ធ្វើតាម​ទំនើងចិត្ដមិនរហ័សខឹងមិនចំណូលស្រាមិនឆេវឆាវ​លោភ​ចង់បាន​ដោយ​ថោកទាបឡើយ 8ផ្ទុយទៅវិញត្រូវ​ចេះ​រាក់​ទាក់ស្រលាញ់​ការ​ល្អដឹង​ខុស​ត្រូវសុចរិតបរិសុទ្ធចេះ​ទប់​ចិត្ត 9ព្រមទាំងកាន់តាមព្រះបន្ទូល​ដ៏​ពិតស្របតាមសេចក្ដី​ដែល​បាន​រៀនដើម្បីអាចលើកទឹកចិត្ដ​អ្នកដទៃ​បាន​តាមរយៈ​សេចក្ដី​បង្រៀនត្រឹមត្រូវនិងបង្ហាញ​ពួក​អ្នកប្រឆាំង​ឲ្យ​ដឹង​កំហុស​ដែរ។ 10ដ្បិតមនុស្ស​មិន​ស្ដាប់បង្គាប់​មនុស្ស​និយាយ​ពាក្យ​ឥតប្រយោជន៍និង​មនុស្ស​បោកបញ្ឆោត​ពិតជា​មានច្រើនណាស់ជាពិសេសក្នុងចំណោម​ពួក​កាត់ស្បែកនេះឯង 11ដូច្នេះត្រូវតែបិទមាត់​អ្នក​ទាំងនោះ​ដ្បិត​ដោយ​ព្រោះតែការចំណេញ​ដ៏​ថោកទាបពួកគេ​បាន​បំផ្លាញគ្រួសារទាំងឡាយ​ដោយ​បង្រៀន​សេចក្ដី​ដែលមិនគួរ​បង្រៀន។ 12មានម្នាក់ក្នុងចំណោមពួកគេ​ជា​អ្នកនាំព្រះបន្ទូល​របស់​ពួកគេផ្ទាល់​បាន​និយាយថា​អ្នក​ស្រុក​ក្រេតសុទ្ធតែ​ជា​ពួក​កុហក​ជា​សត្វសាហាវ​ដ៏​អាក្រក់​ជា​ពួក​ល្មោភស៊ី​ហើយ​ខ្ជិលច្រអូស 13សេចក្ដីបន្ទាល់នេះពិតណាស់ដូច្នេះ​ចូរ​ស្ដីបន្ទោសពួកគេ​យ៉ាង​តឹងរ៉ឹងដើម្បី​ឲ្យ​ពួកគេ​មាន​ជំនឿត្រឹមត្រូវ 14ហើយកុំចាប់អារម្មណ៍​នឹង​រឿងព្រេង​របស់​ជនជាតិ​យូដាបញ្ញត្ដិ​របស់​មនុស្ស​ដែល​បែរចេញពីសេចក្ដីពិត​នោះ​ឡើយ 15ចំពោះពួក​អ្នកដែលបរិសុទ្ធ​អ្វីៗ​ទាំងអស់​ក៏​បរិសុទ្ធរីឯ​ពួក​អ្នកដែលស្មោគគ្រោកហើយមិនជឿគ្មាន​អ្វី​បរិសុទ្ធឡើយផ្ទុយទៅវិញ​ទាំង​គំនិតនិងមនសិការ​របស់​ពួកគេស្មោគគ្រោក​អស់​ហើយ 16ពួកគេប្រកាសថាស្គាល់ព្រះជាម្ចាស់ប៉ុន្ដែតាមរយៈ​ការ​ប្រព្រឹត្តិ​ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ពួកគេ​ជា​មនុស្ស​គួរខ្ពើម​ជា​មនុស្ស​មិនស្ដាប់បង្គាប់ហើយគ្មានប្រយោជន៍សម្រាប់ការល្អ​ទាំងឡាយ​ទាល់​តែ​សោះ
Copyright information for KhmKCB